(បារាំង)៖ ជើងហោះហើរចំនួន២ របស់ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France ត្រូវបានប្ដូរទិសដៅ និងចុះចតភ្លាមៗ ខណៈដែលអ្នកដំណើរទាំងអស់ ៦៩៨នាក់ ត្រូវបានជម្លៀសដោយមានសុវត្ថិភាព ក្រោយពេលទទួលបានព័ត៌មានថា «អាចនឹងមានករណីបំផ្ទុះគ្រាប់បែក និងករណីប្លន់យន្តហោះ» នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT ចេញផ្សាយនៅមុននេះបន្ដិច។
ជើងហោះហើរទាំងពីរត្រូវបានហោះចេញពីក្រុងវ៉ាស៊ីនតោន និង Los Angeles សំដៅទៅកាន់ក្រុមប៉ារីស ប៉ុន្តែត្រូវបានប្ដូរទៅដៅទៅចុះចតនៅអាកាសយានដ្ឋាន Halifax និង Salt Lake City ដោយមូលហេតុនៃការប្ដូរទៅដៅគឺមកពីមានព័ត៌មានមួយបានអះអាងថា ជើងហោះហើរទាំងពីរអាចនឹងមានករណីបំផ្ទុះគ្រាប់បែក និងករណីប្លន់យន្តហោះ៕