(បាងកក)៖ រដ្ឋាភិបាលថៃ បានបង្កើនការប្រុងប្រយ័ត្នទៅលើផ្នែកសន្ដិសុខជាតិ និងរឹតបន្ដឹងតាមច្រកព្រំដែន ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាព នៅក្នុងឱកាសបុណ្យជាតិធំៗខាងមុខ ជាពិសេសគឺបុណ្យចូលឆ្នាំដែលនឹងខិតជិតមកដល់ឆាប់ៗ ហើយការពង្រឹងផ្នែកសន្ដិសុខនេះក៏ធ្វើឡើងក្រោយពេលមានការវាយប្រហារនៅកណ្ដាលក្រុងប៉ារីស ស្លាប់មនុស្ស ១៣២នាក់ និងរបួសជាច្រើននាក់ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Nation របស់ថៃ ផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា៕