(នីហ្សេរីយ៉ា)៖ យ៉ាងហោចណាស់មនុស្ស ៣២នាក់បានស្លាប់ និង៨០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងហេតុកាណ៍ផ្ទុះគ្រាប់បែកនៅក្បែរផ្សារមួយកន្លែងស្ថិតនៅភាគខាងកើតទីក្រុង Yola ប្រទេសនីហ្សេរីយ៉ា កាលពីម៉ោងប្រមាណ ៨យប់ថ្ងៃទី១៧ ខែវិច្ឆិកា ហើយមកដល់ពេលនេះនៅមិនទាន់ដឹងថាជាទង្វើរបស់ក្រុមណានោះទេ ប៉ុន្តែគេសង្ស័យជាស្នាដៃរបស់ក្រុមឧទ្ទាម Boko Haram នេះបើយោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា៕