(Cairo)៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានឲ្យដឹងថា ពួកគេបានសម្លាប់អ្នកទោសជាជនជាតិណ័រវេសម្នាក់ និងចិនម្នាក់ បន្ទាប់ពីពួកគេបានទាមទារ ប្រាក់ដើម្បីជាថ្នូរនឹងការរំដោះអ្នកទាំងពីរ កាលពីរយៈពេលពីរខែកន្លងទៅនេះ នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
សេចក្តីប្រកាសនេះ បង្ហាញនៅក្នុងទស្សនាវដ្តីជាភាសាអង់គ្លេសមួយរបស់ពួកជ្រុលនិយម នាថ្ងៃពុធ ទី១៧ វិច្ឆិកាម្សិលមិញ ដែលនៅក្នុងនោះមានទំព័រមួយ បង្ហាញសាកសពរបស់អ្នកទោសទាំងពីរ ។ មិនតែប៉ុណ្ណោះ ទស្សនាវដ្តីនេះក៏បានបង្ហាញពីរូបភាពនៃគ្រាប់បែកច្នៃ ដែលពួកគេអះអាងថា បានប្រើប្រាស់សម្រាប់ទម្លាក់ យន្តហោះរុស្ស៊ីនៅប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅផងដែរ ៕