(បង់ក្លាដែស)៖ ក្រុមឥស្លាមជ្រុលនិយម ISIS បានធ្វើការគំរាមវាយប្រហារបុព្វជិតអ៊ីតាលី នៅក្នុងប្រទេសបង់ក្លាដែស ជាបន្តទៀត នេះបើយោងតាមសារព័ត៌មាន Agence France Presse ចេញផ្សាយមុននេះ ។
នេះជាការគំរាមកំហែងជាបន្តបន្ទាប់ ក្រោយពីពួកគេបានបើកការវាយប្រហារនៅទីក្រុងប៉ារីស ថ្ងៃទី១៣ វិច្ឆិការួចមក ដើម្បី ឆ្លើយតបទៅនឹងបារាំងដែលបានបើកការវាយប្រហារទៅលើ ISIS នៅស៊ីរីចំនួន២ដងមកនេះ ហើយក៏តែងតែចេញមុខមកបញ្ជាក់ថា ពួកគេជាអ្នកធ្វើទាំងអស់ រាល់ករណីដែលបានកើតឡើង ជាពិសេសគឺហេតុការណ៍ធ្លាក់យន្តហោះរុស្ស៊ីដឹក អ្នកដំណើរ ២២៤នាក់ដែលបានស្លាប់ទាំងអស់នៅក្នុងទីក្រុង Sinai ប្រទេសអេហ្ស៊ីប ៕