(អាហ្វហ្គានីស្ថាន)៖ មេដឹកនាំតាលីបង់ លោក Mullah Akhtar Mansour បានស្លាប់ ក្រោយពេលរងរបួសធ្ងន់នៅក្នុងករណីបាញ់ប្រហារមួយនៅក្នុងកិច្ចប្រជុំពួកសកម្មប្រយុទ្ធក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី០៤ ខែធ្នូ។
អាជ្ញធរអាហ្វហ្គានីស្ថានបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះមានក្រុមខ្មាន់កាំភ្លើងតាលីបង់ ៤នាក់ បានស្លាប់ បន្ទាប់ពីមានការបាញ់តបតគ្នាទៅវិញទៅមកនៅតំបន់ Quetta ក្នុងកិច្ចប្រជុំក្រុមសកម្មប្រយុទ្ធនៅប៉ាគីស្ថាន។
គួរបញ្ជាក់ផងដែរថា លោក Mullah Akhtar Mansour ត្រូវបានតែងតាំងជាមេធំរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ បន្ទាប់ពីលោក Mullah Omar ទទួលមរណភាពកាលពីខែកក្កដា៕