(រ៉ង់ហ្គូន)៖ យោងតាមការចុះផ្សាយរបស់ AP និងទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅព្រឹកថ្ងៃនេះបានឲ្យដឹងថា គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះនៅក្នុងការបោះឆ្នោតសកល ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់មីយ៉ាន់ម៉ា បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះថា សំឡេងគាំទ្រគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី មានចំនួនច្រើនលើសលប់ ដែលនេះជាជ័យជំនះមួយនៅក្នុងប្រវត្តិសាស្រ្ត នារយៈពេល ២៥ឆ្នាំក្រោយ៕