(អូយៃយ៉ូ)៖ យោងតាមការបញ្ជាក់ពីម្ចាស់យន្តហោះ ដែលធ្លាក់នៅក្នុងរដ្ឋអូយៃយ៉ូ បានឲ្យដឹងថា មនុស្សនៅលើយន្តហោះទាំង ៩នាក់ ត្រូវបានស្លាប់ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Daily Mail ចេញផ្សាយនៅមុននេះបន្ដិច។
លោក Augusto Lewkowicz ជាម្ចាស់យន្តហោះ Hawker H25 បានឲ្យដឹងថា នៅលើយន្តហោះមានមនុស្ស ៩នាក់ ក្នុងនោះមានអ្នកបើកបរម្នាក់ និងជំនួយការអ្នកបើកបរម្នាក់។
សាក្សីដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែកបានបញ្ជាក់ឲ្យដឹងថា យន្តហោះបានធ្លាក់សំដៅមកកាន់ផ្ទះមួយខ្នង និងបានផ្ទុះឆេះភ្លាមៗតែម្ដង កាលពីពេលាម៉ោងប្រមាណ ៣រសៀល ម៉ោងក្នុងតំបន់។
ក្រោយពីកើតហេតុគេឃើញមានក្រុមពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះ បានមកធ្វើអត្តរាគមន៍ ប៉ុន្តែមូលហេតុដែលនាំឲ្យធ្លាក់យន្តហោះនៅមិនទាន់ដឹង ហើយអត្តសញ្ញាណរបស់ជនរងគ្រោះក៏នៅមិនទាន់ដឹងផង៕