(តូក្យូ)៖ ជប៉ុនបានធ្វើការសាកល្បងហោះហើរ យន្តហោះដឹកអ្នកដំណើរជាលើកដំបូង ដែលផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុក Mitsubishi បន្ទាប់ពីផ្អាកការផលិតអស់រយៈពេល ៥០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់កាសែតជប៉ុនថាម ចេញផ្សាយនៅថ្ងៃនេះ។
ការសាកល្បងហោះហើរនូវយន្ដហោះដឹកអ្នកដំណើរនេះ ត្រូវបានរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន Mitsubishi គឺជាជោគជ័យដ៏ធំមួយ ព្រោះវានឹងជួយបង្កើនចំណូលវិស័យទេសចរណ៍ និងចំណូលពលរដ្ឋជប៉ុន។
យន្ដហោះក្នុងស្រុកថ្មីនេះ មានប្រវែង ៣៥ម៉ែត្រ និងមានកៅអីអ្នកដំណើរចម្លោះពី ៧០ ទៅ ៩០កៅអី រួមទាំងស៊ីប្រេងតិចជាងយន្ដហោះដទៃទៀតដល់ទៅ ២០ភាគរយ៕