(រ៉ង់ហ្គូន)៖ យោងតាមការចុះផ្សាយរបស់កាសែត The Myanmar Times នាសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន បានអបអរសាទរគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD ) ដែលទទួលបានជ័យជំនះលើការបោះឆ្នោត និងសន្យាថានឹងផ្ទេរអំណាចឲ្យដោយសន្ដិវិធី។
គណបក្ស NLD បានថ្លែងនៅក្នុងសេចក្ដីប្រកាសនារសៀលថ្ងៃនេះថា លោក Ye Htut រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់ប្រធានាធិបតី បានសាទរចំពោះជ័យជំនះរបស់គណបក្ស NLD។
ក្រៅពីអរគុណចំពោះកិច្ចសហការក្នុងការបោះឆ្នោត លោក ថេន សេន ក៏បានសន្យាផ្ទេរអំណាចទៅឲ្យគណបក្សឈ្នះឆ្នោត នៅក្រោយពេលដែលគណៈកម្មការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលជាផ្លូវការ។ នេះជាការអះអាងរបស់គណបក្ស NLD ដែលបាបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការ។
យោងតាមរដ្ឋធមុនញ្ញមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នបានឲ្យដឹងថា សមាជិកសភាថ្មីនឹងត្រូវស្បថចូលកាន់តំណែងនៅក្នុងខែមករា ឆ្នាំ២០១៦ ហើយសមាជិកសភាថ្មីនេះនឹងជ្រើសរើសប្រធានថ្មីនៅក្នុងខែកុម្ភៈ ហើយប្រធានាធិបតីនឹងបង្កើតរដ្ឋាភិបាលមួយថ្មីដើម្បីទទួលតំណែងនៅថ្ងៃទី៣០ ខែមីនា៕