(ភ្នំពេញ)៖ ក្រុមហ៊ុន អ អឹម អេ (ខេមបូឌារ) ដែលជា​ក្រុមហ៊ុនតំណាង ចែកចាយផ្តាច់មុខគ្រឿងចក្រ ដ៏ល្បីល្បាញរបស់ ចក្រភពអង់គ្លេស ម៉ាក JCB បានណែនាំ ជូនអតិថិជន នូវគ្រឿងចក្រ Backhoe Loader ម៉ូដែលថ្មី។ JCB Backhoe Loader ត្រូវបានរចនាឡើង សម្រាប់បំពេញតម្រូវការ ការងារទូទៅនៅក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ បានយ៉ាងមានប្រសិទ្ធិភាព និងផលិតភាពខ្ពស់  មានថាមពលខ្លាំង ងាយស្រួលបញ្ជា សន្សំសំចៃប្រេង និងចំណាយតិចក្នុងការថែទាំ។

JCB Backhoe Loader ត្រូវបានបំពាក់ដោយម៉ាស៊ីន JCB DIESELMAX ដែលមានប្រព័ន្ធដុតបញ្ឆេះអស់ល្អ សម្រាប់សន្សំសំចៃប្រេង និងកាត់បន្ថយ ការបំភាយនៃឧស្ម័នពុល ផ្តល់នូវកម្លាំងខ្លាំង និងកម្លាំងបង្វិលខ្ពស់ ដែលធ្វើឲ្យការបំពេញការងារ ទទួលបានផលិតភាពខ្ពស់។ កាប៊ីនធំទូលាយ និងបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រកបដោយផាសុកភាព អាចឲ្យអ្នកបញ្ជាមើលឃើញ ទីតាំងបញ្ជាបានច្បាស់ល្អ ទាំងនៅខាងមុខ និងខាងក្រោយ ងាយស្រួលបញ្ជា ចំពោះប្រតិបត្តិការផ្សេងៗ ព្រមទាំងមានប្រព័ន្ធភ្លើង ដែលផលិតឡើងដោយ មានប្រព័ន្ធការពារធូលី និងការជ្រាបទឹកបានល្អ។

ក្រុមហ៊ុន អ អឹម អេ (ខេមបូឌារ) ផ្តល់សេវាកម្មលក់ បង់រំលស់ (អត្រាការប្រាក់ទាប) និងជួលគ្រឿងចក្រម៉ាក JCB គ្រប់ប្រភេទជូនដល់អតិថិជន ព្រមទាំងមានផ្ដល់ជូននូវ សេវាកម្មជួសជុល និងថែទាំក្រោយពីការ ទិញដល់កន្លែង ហ្វឹកហាត់ដល់អតិថិជន ឱ្យចេះប្រើប្រាស់គ្រឿងចក្រ បានស្ទាត់ជំនាញ និងផ្គត់ផ្គង់គ្រឿងបន្លាស់គ្រប់គ្រាន់ តាមតម្រូវការអតិថិជន។

អតិថិជនដែលមាន ចំណាប់អារម្មណ៍ អាចទំនាក់ទំនង មកកាន់ក្រុមហ៊ុន RMA (Cambodia) ដែលមានទីតាំងស្ថិត នៅអាគារលេខ ០៤០៧៥ ផ្លូវ ២០០៤ (ម៉ៃដា) សង្កាត់កាកាប ខណ្ឌដង្កោ  រាជធានីភ្នំពេញ ឬមកកាន់ទីប្រឹក្សាលក់ និងជួលផ្នែកគ្រឿងចក្រ ទូរស័ព្ទលេខ 095 666 271 ឬ 023 882 464៕

Photo by LookingTODAY