(ស្វីស)៖ យោងតាមព័ត៌មាន BBC​ ចេញផ្សាយមុននេះបន្តិចនៅរសៀលថ្ងៃនេះថា បន្ទាប់ពីមន្រ្តីជាន់ខ្ពស់ FIFA ចំនួន​៦រូប ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើពុករលួយ និងស៊ីសំណូកយ៉ាងធ្ងន់ធ្ងរ ដែលមានទឹកប្រាក់រហូតដល់ជាង ១០០លានដុល្លារ រយៈពេលជាង២០ឆ្នាំ តាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយនៅពេលនេះ តុលាការប្រទេសស្វីស នឹងបើកការស៊ើបអង្កេតបន្ថែមទៀត ទៅលើបញ្ហាពុករលួយក្នុងការ បោះឆ្នោតធ្វើជាម្ចាស់ផ្ទះ World​ Cup​ 2018 នៅរុស្ស៊ី និង World​ Cup​ 2022​ ​នៅប្រទេសកាតា។

មន្រ្តី Fifa ទាំង១៤រូបដែលជាប់ពាក់ព័ន្ធនោះមាន៖ ៩នាក់ជាមន្រ្តីជាន់ខ្ពស់ និង ៥នាក់ជាមន្រ្តីប្រតិបត្តិ ក្នុងនោះមានអនុប្រធាន Fifa ២រូបផងដែរ៕