(អាម៉េរិក)៖ ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យមានទឹកជំនន់នៅក្នុងរដ្ឋ Texas និង Oklahoma ដែលបាន​សម្លាប់មនុស្ស១៩នាក់ និងបាត់ខ្លួនជាង៤០នាក់ ខណៈដែល​ផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ់ និងរងផលប៉ះពាល់ ក្នុងនោះមានរថយន្តចំនួន ២៥០០គ្រឿង ត្រូវបាន​ខូចខាត នេះបើតាម​ការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២៧ ខែឧសភានេះ។

អភិបាលក្រុង Texas លោក Greg Abbott បានថ្លែងឲ្យដឹងថា គ្រោះមហន្តរាយនេះ បានបង្កឡើង​ដោយ​សារ​តែ​ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាអស់រយៈ​ពេល​ច្រើនថ្ងៃ ដោយគិតចាប់តាំងពីចុងសប្ដាហ៍មុន៕។