(អាម៉េរិក)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី៣ ខែមិថុនានេះ​បានឲ្យដឹងថា ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាម៉េរិក ប្រឆាំងទៅនឹងក្រុមឧទ្ទាមរដ្ឋអ៉ីស្លាម ISIS បានសម្លាប់ក្រុម ISIS ប្រមាណជាង ១០,០០០នាក់ ចាប់តាំងពីបើកយុទ្ធ​នាការ ប្រឆាំងនឹងក្រុមឧទ្ទាម អស់រយៈពេល ៩ខែកន្លងទៅ នេះបើតាមសម្តីរបស់ អនុរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក លោក Tony Blinken បានឲ្យដឹងយ៉ាងដូច្នេះ៕