(ហៃទី)៖ អាជ្ញាធរប្រឆាំងគ្រឿងញៀនអាមេរិក បានចាប់ខ្លួនសមាជិកក្រុមគ្រួសារប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro ចំនួន ២រូប នៅក្នុងប្រទេសហៃទី ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់ CNN ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា។
តាមការអះអាងរបស់អាជ្ញាធរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា បុរសទាំង ២នាក់ ដែលត្រូវចាប់ខ្លួននោះ មានម្នាក់ត្រូវជាក្មួយប្រុសរបស់ភរិយាលោកប្រធានាធិបតីវេណេហ្ស៊ុយអេឡា ហើយត្រូវបានចាប់ខ្លួនខណៈដែលពួកគេទាំងពីរនាក់កំពុងតែធ្វើការដោះដូរគ្រឿងញៀន ៨០០គីឡូក្រាមទៅសហរដ្ឋអាមេរិក៕