(ព្រះសីហនុ)៖ ស្នងការខេត្តព្រះសីហនុ ឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា កម្លាំងរបស់លោក បានបន្តឃាត់ខ្លួនជនបរទេស៣នាក់ទៀត នាព្រឹកនិងរសៀលថ្ងៃទី៨ ខែមិថុនានេះ ក្នុងនោះសញ្ជាតិអាមេរិកពីរនាក់ និងអង់គ្លេសម្នាក់ ក្រោយលួចស្នាក់ នៅក្នុងទឹកដីខេត្ដព្រះសីហនុ លើសទិដ្ឋាការរយៈពេល ជិត១ឆ្នាំ និងជាង៣ឆ្នាំ។

លោកស្នងការបានបញ្ជាក់ថា ជនបរទេសទី១ឈ្មោះ ម៉ាទីន រស់នៅហួសកាលកំណត់ជាង​៣ឆ្នាំ, ទី២៖ INGRAM ROBERT LEE រស់នៅហួស២៥៥ថ្ងៃ និងទី៣៖ STEGGLES GARRY STANLEY រស់នៅហួស២៣៩ថ្ងៃ។

ក្រោយការឃាត់ខ្លួន ត្រូវបានបញ្ជូនទៅ កាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីបណ្ដេញចេញពីប្រទេសកម្ពុជា៕