(រ៉ង់ហ្គូន)៖ ប្រមុខកងទ័ពមីយ៉ាន់ម៉ា បានអបអរសាទរគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី ចំពោះជ័យជំនះដ៏ភ្លូកទឹកប្លូកដី នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៨ ខែវិច្ឆិកាកន្លងទៅនេះ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Myanmar Times និងសារព័ត៌មាន Channel News Asia។
លោក Min Aung Hlaing ប្រមុខកងទ័ពមីយ៉ាន់ម៉ា ដែលបានគ្រប់គ្រងប្រទេសជាងពាក់កណ្ដាលសតវត្ស និងជាអ្នកប្រើកណ្ដាប់ដៃដែក ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី បានថ្លែងអបអរសាទរចំពោះជ័យជំនះរបស់គណបក្សប្រឆាំង ដែលមានលោកស្រី អ៊ុងសាន ស៊ូជី ជាមេដឹកនាំ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន បានសាទ ចំពោះជ័យជំនះរបស់ គណបក្សប្រឆាំង ហើយបានសន្យាប្រគល់អំណាចឲ្យ ប្រសិនបើគណៈកម្មការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលជាផ្លូវការ៕