(កណ្តាល)៖ អាជ្ញាធរបានឱ្យដឹងថា យ៉ាងហោចណាស់ មានផ្ទះប្រជាពលរដ្ឋតូចៗ ចំនួន៤​ខ្នង នៅក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល បានដួលរលំ និងប៉ើងដំបូល បន្ទាប់ពីមានភ្លៀង១មេធំ លាយខ្យល់កន្ត្រាក់ នៅរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥នេះ ។

ផ្ទះ​ប្រជាពលរដ្ឋ ដែលរងគ្រោះទាំងនោះសាងសង់អំពើឈើ ដែលមានទំហំចាប់ពី ៥x៦ម៉ែត្រ ទៅដល់ ៨×៨ម៉ែត្រ ស្ថិតនៅភូមិស្រះពោធិ ភូមិស្រៈពោធិ៍ និង ភូមិផ្សារដែកលើ ជាដើម។

រហូតដល់ពេលនេះ ប្រជាពលរដ្ឋដែលរងគ្រោះ បានអំពាវនាវឱ្យអាជ្ញាធរ និងសមត្ថកិច្ច ចុះជួយសង្រ្គោះ៕