(ភ្នំពេញ)៖ នគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ បានបង្ហាញមុខក្រុមចោរលួចរថយន្ត ចំនួន២នាក់ មុនពេលបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែក និងប្រគល់រថយន្តទាំង២គ្រឿង ជូនជនរងគ្រោះវិញផងដែរ ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបាន កម្លាំងនគរបាល រាជធានីភ្នុំពេញ សហការជាមួយនគរបាលខេត្តកំពត ចាប់ខ្លួន លើទឹកដីក្រុងកំពត កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ ដែលជាប់ពាក់ព័ន្ធ ករណីលួចរថយន្ត ចំនួន២គ្រឿង នៅមុខផ្ទះលេខ២G ផ្លូវ បេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ គឺរថយន្តម៉ាកសាំយ៉ុង ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-9735 និងមួយករណីទៀត នៅចំណុចមុខផ្ទះលេខ៩៩ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លួចរថយន្តម៉ាកសាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-5804 ។

ជនសង្ស័យទាំង២នាក់ រួមមាន ទី១ឈ្មោះ ស៊ឹម គឹមស៊ុក អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសន្សំកុសល់១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរ បើកបរ និងទី២-ឈ្មោះ អ៊ាប ម៉ូនីកា អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ ជាងជួសជុលរថយន្ត៕

Photo by Fresh News