(សៀមរាប)៖ លោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី២២ ខែមិថុនានេះថា ទូរដាក់ ATM របស់ធនាគារ ANZ Royal និង កាណាឌីយ៉ា ត្រូវបានជនមិនស្គាល់មុខវាយបំបែកយកលុយអស់ជាច្រើន នៅក្នុងផ្សារទំនើប Lucky Mall ក្រុងសៀមរាប។

ករណីវាយបំបែកទូរ ATM របស់ធនាគារចំនួន២នេះ កើតឡើងនៅវេលាម៉ោងប្រមាណ ១យប់រំលងអាធ្រាត្រចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥នេះ នៅផ្សារទំនើប Lucky Mall ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមព័ត៌មានពីអាជីវករបានឲ្យដឹងថា លុយក្នុងទូរ ATM នោះមានប្រហែល ២០ម៉ឺនដុល្លារ។​