(ប៉ារីស)៖ កងកម្លាំងប្រឆាំងភេរវកម្មបារាំង បានចាប់ខ្លួនបុរសម្នាក់ ដែលមានទំនាក់ទំនងជាមួយនឹងក្រុមឧទ្ទាមអ៊ីស្លាមនិយម នៅក្នុងប្រទេសស៊ីរី ដែលបានរៀបចំគម្រោងធ្វើការវាយប្រហារ លើមូលដ្ឋានទ័ពជើងទឹក ដ៏សំខាន់មួយកន្លែងរបស់បារាំង នៅភាគខាងត្បូងឆៀងខាងកើត តំបន់ Toulon នេះបើតាមក្រសួងមហាផ្ទៃបារាំង ចេញផ្សាយឲ្យដឹងដោយទីភ្នាក់ព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០១៥នេះ។
បុរសម្នាក់នេះ ត្រូវបានប៉ូលិសតាមឈ្លប់ការណ៍ ដោយសារតែបុរសរូបនេះ បានគាំទ្រលើមនោគមវិជ្ជារបស់ក្រុម jihad ជាសាធារណៈ ហើយត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៩តុលា ខណៈបុរសរូបនេះ បានរៀបចំសម្ភារៈដើម្បីធ្វើប្រតិបត្តិការវាយប្រហារ។ បុរសវ័យ២១ឆ្នាំរូបនេះ បានទាក់ទងជាមួយនឹងក្រុម jihad ជនជាតិបារាំង នៅប្រទេសស៊ីរី ដែលបានជំរុញខ្លួន ឲ្យធ្វើការវាយប្រហារមូលដ្ឋានយោធានេះ៕