(អ៊ីស្តង់ប៊ុល)៖ ប៉ូលិសតួកគី បានចាប់ខ្លួនមនុស្ស ១១នាក់ សង្ស័យពាក់ព័ន្ធនឹងក្រុមឧទ្ទាមរដ្ឋឥស្លាមផ្ដាច់ខ្លួន ISIS នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកានេះ។
ប្រតិបត្តិការឆ្មក់ឆាប់ខ្លួននេះគឺជាផ្នែកមួយដើម្បីរក្សាសន្ដិសុខនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ក៏ដូចជានៅក្នុងប្រទេសគួកគី និងដើម្បីធានាឲ្យមានសុវត្ថិភាព ខណៈដែលកិច្ចប្រជុំកំពូល G20 នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសនេះ នៅថ្ងៃទី១៥-១៦ខែវិច្ឆិកាខាងមុខ៕