(ភ្នំពេញ)៖ និស្សិត នៃសាកលវិទ្យាល័យបាត់ដំបងមួយរូប ឈ្មោះ អេង ទិត្យា ឆ្នាំទី៣ផ្នែកព័ត៌មានវិទ្យា បានទទួលជ័យលាភី នៃកម្មវិធីប្រលងប្រកួតប្រជែង ពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០១៥ លើជំនាញ Microsoft Office Specialist (MOS) ដែលប្រពឹត្តទៅនៅ ការិយាល័យរបស់ក្រុមហ៊ុន IIG Education Cambodia សម្រាប់ឆ្នាំ២០១៥ ចំណាត់ថ្នាក់លេខ១ផ្នែក Microsoft Word បានទៅលើនិស្សិតដែលមកពី សាកលវិទ្យាល័យបាត់ដំបង (UBB) និងនិស្សិត២រូបផ្សេងទៀត ដែលបានចំណាត់ថ្នាក់លេខ១ដូចគ្នាដែរ ទៅលើផ្នែក Microsoft Power Point និង Microsoft Excel គាត់ក៏បានក្លាយជាអ្នកតំណាងកម្ពុជា ទៅប្រកួតប្រជែងបន្តនៅ ទីក្រុងឡារដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលប្រព្រឹតទៅនៅថ្ងៃទី ៩ ដល់ ១២ សីហា ឆ្នាំ២០១៥ នាពេលខាងមុខនេះ  អមដោយ មេដាយមាស១ ពានរង្វាន់ Laptop មួយគ្រឿង ស៊ីមកាតលេខពិសេសមួយប្រើ Internet រយៈពេលមួយឆ្នាំដោយមិនគិតលុយ ព្រមជាមួយនឹង លិខិតបញ្ជាក់ជ័យលាភីផងដែរ ហើយនិស្សិតដែលមិនទទួលបានជ័យលាភី ត្រូវទទួលបានពានរង្វាន់លើកទឹកចិត្ត NOKIA Xស៊ីមកាត២មា្នក់មួយគ្រឿង។

និស្សិត អេង ទិត្យា ឲ្យដឹងថា នេះគឺជាការប្រកួតប្រជែងមួយដ៏ស្វិតស្វាញ សម្រាប់ជ័យលាភីនេះដោយមាននិស្សិតជាច្រើន ក្រុមដែលរៀននៅសាកលវិទ្យាល័យទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើការប្រកួតប្រជែងដើម្បី ទទួលបានជ័យលាភីយកចំណាត់ថ្នាក់ពីលេខ១ រហូតដល់លេខ៤ ដែលរៀបចំដោយក្រុមហ៊ុន IIG Education Cambodia ក្នុងទីតាំងនៃសាកលវិទ្យាល័យបាត់ដំបង រួចបន្តទៅប្រកួតនៅរាជធានីភ្នំពេញ ដើម្បីធ្វើការជ្រើសរើសយកនិស្សិតឆ្នើមលេខ១ សម្រាប់ពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០១៥ លើជំនាញ Microsoft Office Specialist (MOS) ដែលប្រពឹត្តទៅ នៅអគារ CJCC នៅ IFL រាជធានី ភ្នំពេញ បានធ្វើការប្រកាសលទ្ធផល និងចែកជូនរង្វាន់ ដោយមានការចូលរូមបេក្ខភាពប្រឡងជាច្រើនអ្នកក្នុងព្រះរាជាណាចក្រកម្ពុជា។

និស្សិត អេង ទិត្យាដែលជានិស្សិតឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យាបានបន្ថែមថា «ជោគជ័យរបស់ខ្ញុំបាទនាថ្ងៃនេះ ពិតជាពុំអាចកាត់ផ្តាច់បានឡើយពីការជំរុញលើកទឹកចិត្តពីមិត្តភក្តិ ជាពិសេសអាណាព្យាបាល សាកលវិទ្យាល័យបាត់ដំបង ដែលបានបញ្ចូលនូវមុខវិជ្ជាយ៉ាងល្អៗ នៅក្នុងកម្មវិធីសិក្សារបស់និស្សិតទាំងអស់ និងផ្សារភ្ជាប់ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃប្រទេសកម្ពុជា»

www.freshnewsasia.com