(ពោធិ៍សាត់)៖ មន្ត្រីនគរបាលខេត្តពោធិ៍សាត់មួយរូប បាននិយាយថា ​ចៅក្រម​ស៊ើបសួរ នៃ សាលាដំបូង​ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥នេះ បានឃុំខ្លួនជនជាតិ​ចិនម្នាក់ ​ដែលជា​គ្រូពេទ្យ និង ជាប្រធានគ្លីនិក​ឯកជនមួយកន្លែង ហើយបញ្ជូនខ្លួនគាត់ទៅដាក់គុក នៅក្នុងពន្ធនាគារខេត្តជាបណ្តោះអាសន្ន  ជាប់ទាក់ទង​នឹងការព្យាបាល​ស្ដ្រី​សម្រាលកូនម្នាក់ បណ្តាល​ឲ្យស្លាប់​នៅក្នុង គ្លីនិក​ចិន របស់គាត់កាលពី​ឆ្នាំមុន នៅក្នុងខេត្តពោធិ៍សាត់ និង បាន​រត់គេចខ្លួនបាត់ស្រមោល​ឈឹង។

ជនជាប់ចោទ​រូបនេះមានឈ្មោះ វ៉ាន់ ចាន់​ជូ ភេទ​ប្រុស អាយុ៥១ឆ្នាំ ជនជាតិ​ចិន និង មានមុខរ​បរជា​គ្រូពេទ្យ និង ជា​ប្រធានគ្លីនិក​ចិន​មួយកន្លែង ដែលមាន​ទីតាំងស្ថិតក្នុង​ភូមិពាល​ញែក១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាច់​ ខេត្តពោធិ៍សាត់។ ឈ្មោះ វ៉ាន់ ចាន់​ជូ ត្រូវបាន​ចោទប្រកាន់​ពី​តំណាង​អយ្យការ​អមសាលាដំបូង ខេត្តពោធិ៍សាត់ ពីបទ «មនុស្សឃាត ដោយ​ចេតនា» ដែល​អាច​ប្រឈម​នឹង​ការជាប់គុក​ចន្លោះ​ពី១០ ទៅ១៥ឆ្នាំ នៅកម្ពុជា៕

www.freshnewsasia.com