(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី ត្រូវបានទូរទស្សន៍ក្នុងស្រុកចាក់ផ្សាយចំប្លង់ ផែនការសម្ងាត់ ដែលរុស្ស៊ីក្រោងផលិតនាវាមុជទឹកដោយគ្មានមនុស្សបើក និងភ្ជាប់នូវជាមួយអាវុធនុយក្លែអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider ចេញនៅថ្ងៃទី១២ ខែវិច្ឆិកានេះ។
យោងតាមវីដេអូដែលបានបង្ហោះនៅលើ YouTube បានឲ្យដឹងថា រុស្ស៊ីកំពុងបង្កើត Drone ដែលអាចដំណើរការនៅក្នុងទឹក ហើយអ្វីដែលពិសេសនោះគឺ Drone នោះ ត្រូវបានផលិតឡើងដោយភ្ជាប់មកជាមួយអាវុធនុយក្លែអ៊ែរ ប៉ុន្តែមិនបានបញ្ជាក់ពីអានុភាពនៃអាវុធនោះឡើយ៕