(បន្ទាយមានជ័យ)៖ អធិការ​​នគរបាល​​ក្រុងប៉ោយ​ប៉ែត លោក អ៊ុំ សុផល បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥នេះ កម្លាំងរបស់លោកបានចុះ​ទៅបង្ក្រាបទីតាំងបើក​ហ្គេមអ៊ីនធឺណែត​មួយកន្លែង ស្ថិតនៅ​ចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ដោយឃាត់ខ្លួន ក្មេងៗចំនួន១៤នាក់ យកទៅណែនាំ និងដកហូត Computer ចំនួន១៧ឈុត ព្រមទាំង​សម្ភារៈមួយ​ចំនួនទៀត។

លោកបន្តថា ម្ចាស់ផ្ទះបើកហ្គេម មានឈ្មោះ នី វ៉ា អាយុ៣៥ឆ្នាំភេទប្រុស ហើយក្រោយការចុះបង្ក្រាបរួច ទីតាំងខាងលើត្រូវបាន​បិទជាបណ្តោះអាសន្នផងដែរ៕