(ម៉ានីល)៖ មន្ត្រីក្រសួងសុខភិបាលនៃប្រទេសហ្វីលីពីន អះអាងនៅព្រឹកថ្ងៃចន្ទទី០៦ ខែកក្កដា ឆ្នាំ២០១៥នេះថា មានករណីឆ្លងជំងឺផ្លូវដង្ហើម MERS ដំបូងគេបំផុតនៅក្នុងប្រទេស បន្ទាប់ពីបុរសម្នាក់បានត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតវិញ​ នេះបើតាម​ការចុះផ្សាយរបស់​ Channel News Asia នៅព្រឹកថ្ងៃច័ន្ទនេះ។

មន្ត្រីសុខភិបាលមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកជំងឺឡើយ។

គួរបញ្ជាក់ផងដែរថា ជំងឺផ្លូវដង្ហើម MERS បានផ្ទុះឡើងជាថ្មីម្ដងទៀតនៅក្នុងប្រទេសកូរ៉េខាង​ត្បូង ដោយបានស្លាប់មនុស្សទាំងអស់៣៣នាក់ និងមាន​ករណីឆ្លងចំនួនជាង ១៨០នាក់៕