(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដានេះ ដោយមានកិច្ចសហការពីធនាគារពិភពលោក និងសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានអញ្ជើញជាអធិបតីក្នុងកិច្ច​ប្រជុំពិគ្រោះយោបល់ស្តីពី «អាទិភាពនៃការអភិវឌ្ឍន៏របស់កម្ពុជា ក្នុងរយ:ពេល៣ឆ្នាំខាងមុខ»។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការចូលរួមរបស់​លោក អាឡាសាន់ សូ ប្រធានគ្រប់គ្រងធនាគារពិភពលោក ការចូលរួមពីតំណាងក្រុមប្រឹក្សា រាជធានីភ្នំពេញ កំពង់ស្ពឺ កំពុងឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិសាត់ សរុបប្រមាណជាង១០០នាក់៕