(ម៉ូស្គូ)៖ សមាជិកសភាតំណាងឲ្យគណបក្សកុម្មុយនីស្ដរុស្ស៊ី បានស្នើទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឲ្យធ្វើការហាមឃាត់ការហោះហើរទៅកាន់ប្រទេសតួកគី និងទុយនេស៊ី ដោយលើកឡើងថា ស្ថានភាពសន្តិសុខ នៅក្នុងប្រទេសទាំងពីរនេះមិនល្អ និងមានលក្ខណៈដូចគ្នាទៅនឹងប្រទេសអេហ្ស៊ីប និងដើម្បីការពារសុវត្ថិភាពពលរដ្ឋរុស្ស៊ីជាចម្បង ក្រោយពេលធ្លាក់យន្តហោះនៅអេហ្ស៊ីប កាលពីថ្ងៃទី០៨ ខែវិច្ឆិកាកន្លងទៅនេះ ដោយបានសម្លាប់មនុស្ស ២២៤នាក់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា៕