(កូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ី បានបិទគេហទំព័រមួយ ដែលបានរិះគន់ទៅលើរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី Najib Razak ដោយបញ្ជាក់ថា គេហទំព័រដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះ បានបំពានលើច្បាប់អ៊ីនធើណែតក្នុងស្រុក តែទង្វើនេះបានបង្កការរិះគន់ជាខ្លាំង ពីសំណាក់បក្សប្រឆាំង នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥នេះ។

គួរបញ្ជាក់ថា គេហទំព័រនេះមានឈ្មោះថា Sarawak Report ដែលគ្រប់គ្រងដោយស្ត្រី ជនជាតិអង់គ្លេស មានមូលដ្ឋានទៅទីក្រុងឡុងដ៍ ដែលបានចុះផ្សាយរបាយការណ៍ និងឯកសាដែលចោទប្រកាន់ទៅលើ អំពើពុករលួយ និងកំហុសក្នុងការគ្រប់គ្រងរបស់មូលនិធិវិនិយោទុនរដ្ឋ 1MDB ដែលស្ថិតនៅក្រោមឱវាទផ្ទាល់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕