(ស៊ីនជាំង)​៖ អាជ្ញាធរប្រចាំខេត្តស៊ីនជាំង​ បានប្រកាសព្រមាន ជាបឋមដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត​ទាំងមូល ឲ្យប្រុងប្រយ័ត្ន ទៅលើបញ្ហារលកកម្ដៅកើនឡើងខ្លាំងនៅក្នុងខេត្តមួយនេះ បន្ទាប់ពី​នៅថ្ងៃ​ពុធ​ម្សិលមិញនេះ រលកកម្ដៅបានកើនឡើងដល់ជាង ៤០អង្សារសេ។

នាយកដ្ឋានឧតុនិយមស៊ីនជាំង បានឲ្យដឹងថា រលកកម្ដៅនៅបន្ដកើនឡើងក្នុងរយៈពេល ៧ថ្ងៃទៅមុខ​ទៀត ដូច្នេះហើយ សូមឲ្យពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នទៅលើ​បញ្ហានេះ ខណៈដែល​នៅ​ថ្ងៃ​ពុធ​ម្សិលមិញនេះ មានមនុស្សប្រមាណជាង ១០នាក់បានចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារតែបញ្ហា​រលកកម្ដៅនេះ។

គួរបញ្ជាក់ផងដែរថា រលកកម្ដៅបានវាយប្រហារប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដោយបាន​សម្លាប់មនុស្ស អស់ជាច្រើនពាន់នាក់ កាលពីខែឧសភា និងខែមិថុនា៕