(តេអ៊ីរ៉ង់)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅតែមិនអាចស្វែងរកជ័យជំនះបានដដែល ដោយបន្តចាញ់ក្រុមជម្រើស ជាតិអាហ្វហ្គានីស្ថាន ៣-០ ទៀតនៅកីឡដ្ឋាន Takhti Stadium ស្ថិតក្នុងប្រទេសអ៊ីរ៉ង់ នៃវគ្គជម្រុះ World Cup 2018 ប្រចាំពូល E ។
នេះជាការបរាជ័យលើកទី២ ក្រោមថ្វីជើងរបស់អាហ្វហ្គានីស្ថានក្នុងជើងទី២នេះ ក្រោយពេលជើងទី១ នៅទឹកដីកីឡ ដ្ឋានជាតិអូឡាំពិក កម្ពុជា បានចាញ់ត្រឹមតែ ១-០ ប៉ុណ្ណោះនៅនាទីចុងម៉ោង ។ ក្នុងការប្រកួត៩០នាទីពេញ កម្ពុជា មានឱកាសអូសបាល់តិចតួចណាស់ ចូលតំបន់គ្រោះរបស់អាហ្វហ្គានីស្ថាន និងបានស៊ុតពីចម្ងាយចាញ់ចាបតែប៉ុណ្ណោះ តែធ្វើឲ្យតំបន់ប្រយុទ្ធក្រុមអាហ្វហ្គាស្ថានមាន ការលំបាកផងដែរ ដោយសារតែខ្សែការពារ ក៏ដូចជាអ្នកចាំទី អ៊ុ សេរីរ័ត្ន ជួយសង្គ្រោះបានជាច្រើនគ្រាប់ ។
តែយ៉ាងណាក៏ដោយ ក្នុងការលេងតាមទម្រង់បិទនេះ គឺមិនអាចការពារបានរហូតនោះទេ ដោយបានរបូតគ្រាប់ទី១នៅ នាទីទី៤៣ចុងម៉ោងវគ្គទី១ មុនពេលរបូត២គ្រាប់ទៀត នៅនាទីទី៧៨ និងនាទីទី៩០ ដែលនាំឲ្យនេះជាការបរាជ័យលើក ទី៦របស់កម្ពុជា ក្នុងវគ្គជម្រុះ World Cup ជុំទី២ ប្រចាំតំបន់អាស៊ី ជាមួយនឹងការស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ និងរបូតវិញ១៩គ្រាប់ ៕