(ស៊ីរី)៖ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមផ្ដាច់ខ្លួន ISIS បានគំរាមរុស្ស៊ីតាមរយៈវីដេអូវីដេអូថ្មីមួយ ដោយបានអះអាងថា ពួកគេនឹងវាយប្រហារទៅកាន់រុស្ស៊ី «ក្នុងពេលឆាប់ៗនេះ» ដើម្បីជាការសងសឹង ដែលលោកពូទីនគឃ្លើនហ៊ានលូកដៃចូលវាយប្រហារបក្ខពួកខ្លួននៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ CNN ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា។
នៅក្នុងវីដេអូដែលមានរយៈពេលជិត ៥នាទី ក្រោមចំណងជើងថា «មិនយូរនឹងឆាប់ ឈាមនឹងក្លាយជាសមុទ្រនៅក្នុងប្រទេសរុស្ស៊ី» ហើយនៅក្នុងវីដេអូនោះ ក្រុម ISIS បានបង្ហាញពីទិដ្ឋភាពនៃអគារ និងទីក្រុងនៅក្នុងប្រទេសរុស្ស៊ី ដោយចេតនានៃការបង្ហាញនេះគឺដើម្បីបញ្ជាក់ថា ពួកគេនឹងបំផ្លាញវានៅក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ផងដែរថា កាលពីចុងខែតុលាកន្លងទៅនេះ យន្តហោះដឹកអ្នកដំណើររុស្ស៊ី បានធ្លាក់នៅក្នុងប្រទេសអេហ្ស៊ីប ដោយបានសម្លាប់មនុស្ស ២២៤នាក់ ក្នុងនោះសុទ្ធសឹងតែជាជនជាតិរុស្ស៊ី ហើយក្រោយពីធ្លាក់ ក្រុមឧទ្ទាមដែលជាសម្ព័ន្ធមិត្តនឹង ISIS បានប្រកាសថា វាជាទង្វើរបស់ពួកគេ៕