(បាងកក)៖ យ៉ាងហោចណាស់មនុស្ស ៤នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរបួសនៅក្នុងករណីផ្ទុះគ្រាប់បែកមួយនៅភាគខាងត្បូងប្រទេសថៃ ដែលជាទីកន្លែងគ្រប់ដណ្ដប់ដោយក្រុមឧទ្ទាម ប្រយុទ្ធជាមួយរដ្ឋាភិបាលដើម្បីដណ្ដើមទទួលបានស្វ័យភាព នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ និងសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅកន្លែងប៉ុស្តិ៍ត្រួតពិនិត្យមួយក្នុងស្រុក Khok Pho ក្នុងខេត្ត Pattani កាលពីវេលាម៉ោងប្រមាណ ៨ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា៕