(រ៉ង់ហ្គូន)៖ យោងតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ បានឲ្យដឹងថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី ទទួលបានអាសនៈចំនួន៣២៩ (៣២៩/៦៦៤) មានន័យថា គណបក្សរបស់លោកស្រីអាចគ្រប់គ្រងសភាជាន់ទាប និងសភាខ្ពស់របស់មីយ៉ាន់ម៉ាបាន នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា៕