(ប៉ូឡូញ)៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានថ្លែងឲ្យដឹងថា លោកនឹងកំណត់ជ្រើសតាំងលោកស្រី Beata Szydlo អនុប្រធានគណបក្សច្បាប់ និងតុលាការ (PiS) ជានាយករដ្ឋមន្ត្រីប៉ូឡូញ ហើយរដ្ឋាភិបាលថ្មីនឹងត្រូវស្បថចូលកាន់តំណែងនៅសប្ដាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា៕