(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីអាស៊ាន នឹងជ្រើសរើសពលរដ្ឋកម្ពុជាមួយរូប ដើម្បីទទួលរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ នៅក្នុងកម្មវិធី «រង្វាន់ប្រជាជនអាស៊ាន»។

នៅក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា ក្រសួងការបរទេសកម្ពុជា ត្រូវការជ្រើសរើសបេក្ខជន-បេក្ខនារី ចំនួន២រូប ដែលមានចំណេះដឹងផ្នែក សហគមន៍អាស៊ាននយោបាយ-សន្តិសុខអាស៊ាន។ ក្រសួងពាណិជ្ជកម្ម ត្រូវការជ្រើសរើស២រូប ដែលមានចំណេះដឹងផ្នែកសហគមន៍អាស៊ាន និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវការជ្រើសរើស២រូបទៀត ដែលមានចំណេះដឹងផ្នែកសង្គម-វប្បធម៌អាស៊ាន។

នៅដើមខែកញ្ញា ឆ្នាំ២០១៥ ក្រសួងការបរទេស នឹងវាយតម្លៃជ្រើសរើសយកជ័យលាភីមួយរូប ក្នុងចំំណោម៦រូប ដើម្បីទទួលរង្វាន់ក្នុងកម្មវិធីខាងលើនេះ។

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖