(អាម៉េរិក)៖ មានសេចក្ដីរាយការណ៍មកថា បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook កំពុងតែសំងំ​បង្កើត កម្មវិធីមួយដែលមានឈ្មោះថា កម្មវិធីទទួលព័ត៌មាន ទាន់ហេតុការណ៍ «Breaking News​ App» ដោយសហការជាមួយ នឹងបណ្ដាញប្រព័ន្ធ​ព័ត៌មានផ្សេងៗ នេះបើយោងតាមការចុះផ្សាយរបស់ Business Insider ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ។

យោងតាមប្រភពច្បាស់ការ ដែលបានលួចបង្ហើបប្រាប់​ Business Insider បានឲ្យដឹងថា អ្នក​ប្រើប្រាស់នឹងទទួលបានព័ត៌មាន​ទាន់ហេតុការណ៍ជាច្រើន និងមក​ពីប្រភព​ផ្សេងគ្នា ដោយក្នុងនោះអ្នកប្រើប្រាស់​គ្រាន់​តែទាញ​យកកម្មវិធីមក​តំឡើងនៅ​លើទូរស័ព្ទដៃ ប៉ុន្តែគេមិនទាន់​ដឹងថា វាមានប៉ុន្មាន​ភាសានោះទេ៕