(ភ្នំពេញ)៖ OPPO R7 គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសចិន «OPPO Electronics Corp»។ ស្មាតហ្វូនស៊េរីថ្មីមួយនេះទើបតែត្រូវបានក្រុមហ៊ុនប្រកាសចេញកាលពីពេលកន្លងទៅថ្មីៗនេះOPPO R7 មានរូបរាង និងការរចនាឡើងយ៉ាងប្រណីតព្រមទាំងភ្ជាប់មកជាមួយនូវសមត្ថភាព រួមនឹងបច្ចេកវិទ្យាប្រើប្រាស់ទំនើបហើយខ្លាំងស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី និងមាន តម្លៃសមរម្យ ។ហើយខាងក្រោមនេះគឺជាគុណសម្បត្តិដ៏ពិសេសអស្ចារ្យមួយចំនួនដែល OPPO R7 មាន:

រចនាបថដ៏ប្រណីតគ្មានគូប្រៀប

R7 រចនាឡើងជាលក្ខណៈ Unibody យ៉ាងប្រណីតស័ក្តិសមបំផុតជាមួយនឹងកម្រាស់ដ៏ស្តើងត្រឹមតែ ៦.៣មីលីម៉ែត្រ។ ហើយតួរទាំងមូលរបស់វាផលិតឡើងពីសារធាតុអាលុយមីញ៉ុម ដ៏រឹងមាំធន់រួមជាមួយនឹងកញ្ចក់ដ៏ភ្លឺរលោងនៅផ្នែកខាងមុខ។

អេក្រង់ភ្លឺច្បាស់បែបធម្មជាតិ

អេក្រង់របស់ R7 មានទំហំ 5.0 អ៊ីង AMOLED,Full HD 1080p។ បើនិយាយពីការបង្ហាញរូបភាព វីដេអូនៅលើផ្ទៃកញ្ចក់អេក្រង់របស់វាវិញគឺ ពិតជាធ្វើឲ្យអ្នកប្រើពេញចិត្តជាមួយនឹងគុណភាព ច្បាស់ម៉ដ្ឋល្អបែបធម្មជាតិ ទាំងពណ៌ និងពន្លឺ។ ម្យ៉ាងទៀតកញ្ចក់អេក្រង់របស់ R7 ភ្ចាប់នូវ ស្រទាប់ការពារកកិតឆ្កូត 2.5DArcEdgeScreen និង Corning Gorilla Glass 3ដូច្នេះការចុចថាច់ បញ្ជាគឺមានភាពរលូន និងមានទំនុកចិត្តជានិច្ច។

កាមេរ៉ាថតរូបនិងវីដេអូកម្រិតFull HD, 13MP

OPPO R7 បំពាក់ដោយកាមេរ៉ាថតរូប និងវីដេអូទំហំ 13 MP ដែលមានសមត្ថភាពខ្ពស់អាចថត វីដេអូបានកម្រិត Full HD 1080p យ៉ាងច្បាស់ដូចរូបពិតៗ។ ហើយកាមេរ៉ារបស់ R7 ក៏ភ្ចាប់មកនូវ មុខងារថតរូបទំនើបដូចជា Beautify 3.0 ជាមុខងារជួយឲ្យការចាប់រូបភាពបានច្បាស់ស្រស់ ស្អាតដូចរូបភាពពិតៗ និង PI 2.0+ Optimization(Pure Image) ជាមុខងារជួយបង្កើត ចំនួនភិច សែល (Ultra HD 52MP) នៅពេលចាប់យករូបភាពឲ្យកាន់តែច្បាស់ល្អគ្រប់កាលះទេសះ ។ កាមេ រ៉ាមុខទំហំ 5.0 MP សម្រាប់ប្រើជាមួយវីដេអូខល និងថត Selfie បានយ៉ាងច្បាស់ទៀត ផង។

សមត្ថភាពខ្លាំងលើសពីអ្វីដែលអ្នកបានគិត

ចំពោះការប្រើប្រាស់ទូទៅគឺធានាថាគាប់ចិត្តរបស់អ្នកជាមួយនឹង OPPO R7 ដោយសារតែម៉ូ ដែលថ្មីមួយនេះត្រូវបានក្រុមហ៊ុនប្រើប្រាស់បន្ទះឈីបQualcomm ស៊េរី MSM8939 Snapdragon 615 ជាមួយនឹងអង្គគណនាQuad-core ល្បឿន 1.0 GHz Cortex-A53 & 1.5 GHz Cortex-A53 និងRAM ទំហំ 3GB។

បច្ចេកវិទ្យាសាកថ្មបានលឿនបំផុត

OPPO R7 ភ្ជាប់ដោយថ្មប្រភេទ Li-Po ខ្នាត 2,320 mAhកាន់ភ្លើងបានយូរ។ ហើយអ្វីដែលរឹតតែ ពិសេសអស្ចារ្យបំផុត គឺម៉ូដែលមួយនេះភ្ជាប់ដោយបច្ចេកវិទ្យាសាកថ្មលឿនបំផុត ដែលប្រើ ពេលតែ 30 នាទី បាន 75% និងសាក 5 នាទីអាចប្រើបាន 2 ម៉ោង។

ដំណើរការដោយប្រតិបត្តិការពីរ

អ្វីដែលរឹតតែពិសេសហើយប្លែកពីគេសម្រាប់ស្មាតហ្វូន OPPO R7 គឺវាត្រូវបានក្រុមហ៊ុនដាក់ ឲ្យដំណើរការជាមួយនឹងប្រតិបត្តិការពីរគឺ Android KitKat v4.4 របស់ Google និង Color OS 2.1 របស់ OPPO ដែលនេះហើយគឺជាលក្ខណះពិសេសខុសប្លែកពីស្មាតហ្វូនទំនើបៗរបស់បណ្តា ក្រុមហ៊ុនដទៃទៀត៕