(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនាព្រឹកថ្ងៃនេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមសម្តែងនូវការកោតសរសើរចំពោះ​កម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានចាប់ឃាត់ខ្លួនលោក ហុង សុខហួរ ពាក់ព័ន្ធអំពើក្លែងក្លាយឯកសារសន្ធិសញ្ញាព្រំដែន។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារូបនោះ បានបញ្ជាក់យ៉ាងច្បាស់ថា «ក្នុងករណីប្រព្រឹត្តិបទល្មើសជាក់ស្តែងដូចលោក ហុង សុខហួរ សមាជិក ព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ីនេះ មិនចាំបាច់ ត្រូវការទាមទារដកអភ័យឯកសិទ្ធិនោះឡើយ, ហើយប្រសិនបើចង់បញ្ឈប់ ដំណើរការករណីនេះ ព្រឹទ្ធសភាត្រូវការសម្លេង ៣ភាគ៤ ទើបអាចបញ្ឈប់បាន, ប៉ុន្តែខណៈបច្ចុប្បន្ននេះគណបក្ស សម រង្ស៊ី មានសម្លេង ១ភាគ៥តែប៉ុណ្ណោះ»

សូមជំរាបថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួនបានហើយ នៅវេលាម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ ខណ:ដែលលោក កំពុងស្ថិតនៅក្នុងភូមិគ្រឹះលេខ១០៦A ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយរត់គេចខ្លួនអស់រយ:ពេលប៉ុន្មានថ្ងៃមកនេះ៕

មើលវិដេអូ និងរូបភាព-->

Posted by Fresh News on Friday, August 14, 2015