(ចិន)៖ ការងារពន្លត់អគ្គិភ័យ នៅតែបន្តសកម្មភាពអស់រយៈពេល ៣៦ម៉ោង បន្ទាប់ពីហេតុការណ៍ផ្ទុះពីរដងបានកើតឡើង នៅកំពង់ផែប្រទេសចិន ដែលរហូតមកទល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦នាក់ ព្រមទាំងបំផ្លិចបំផ្លាញ​កំពង់ផែមួយទាំងមូល ស្ថិតនៅភាគឦសានប្រទេសចិន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ។

ខណៈដែលមូលហេតុនៃ​ការផ្ទុះដ៏សម្បើមនេះ មិនទាន់អាចរកឃើញនៅឡើយ អាជ្ញាធរកំពុងមានក្តីបារម្ភជាខ្លាំង ពីសុវត្ថិភាពនៃ​សារធាតុគីមីដ៏គ្រោះថ្នាក់ ដែលមិនទាន់បានយកចេញពីតំបន់ ​រងការវាយប្រហារនៅឡើយ។

សូមជម្រាបថា កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រជាពលរដ្ឋ ៦.០០០នាក់ បានសម្រាកនៅ​ជម្រកស្នាក់នៅបណ្តោះអាសន្ន ឬក្នុងសាលា បន្ទាប់ពីជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ខ្លួន៕