(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា មន្ត្រីយោធាជាន់ខ្ពស់ចំនួន ២រូប ត្រូវបានជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយ និងល្មើសច្បាប់យោធា ដែលមិនអាចលើកលែងឲ្យបាន ហើយការកាត់ទោសនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលមន្ត្រីជាន់ខ្ពស់ចិន ជាច្រើនរូបត្រូវបានគាត់ទោស និងជាប់ចោទពីបទអំពើពុករលួយ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ៕