(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានឲ្យដឹងថា លោកស្រីនឹងមានឆន្ទៈ ក្នុងការជួបពិភាក្សាជាមួយ ប្រធានាធិបតីកូរ៉េខាងជើង លោក Kim Jong-Un ប្រសិនបើកម្មវិធីផលិតអាវុធនុយក្លេអ៊ែ របស់ក្រុងព្យុងយ៉ាង ត្រូវបានលុបចោល នេះបើតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅល្ងាចថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៥នេះ៕