(ម៉ូស្គូ)៖ ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃនេះ បានហាមឃាត់មិនឲ្យមានការហោះហើរទៅកាន់ប្រទេសអេហ្ស៊ីប ដោយសារតែព្រួយបារម្ភពីបញ្ហាសន្ដិសុខ និងសុវត្ថិភាពនៅក្នុងប្រទេសអេហ្ស៊ីប ក្រោយពេលមានករណីធ្លាក់យន្តហោះដឹកអ្នកដំណើរការរបស់រុស្ស៊ីស្លាប់មនុស្ស២២៤នាក់ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា៕