(បាងកក)៖ តារាសម្ដែង និងបង្ហាញម៉ូដរបស់អូស្ត្រាលី លោក Sunny Burns បានចូលខ្លួនបំភ្លឺនៅប៉ុស្ដិ៍​ប៉ូលិស បន្ទាប់ពីមានការសង្ស័យថា រូបលោកគឺជាជនសង្ស័យដែលរដ្ឋាភិបាលថៃស្វែងរកចាប់ខ្លួន ពាក់ព័ន្ធរឿងបំផ្ទុះគ្រាប់បែក នៅក្នុងកណ្ដាលក្រុងបាងកក។

រូបភាពជនជង្ស័យពាក់អាវពណ៌លឿង ដែលរដ្ឋាភិបាលថៃ ប្រកាសតាមចាប់ខ្លួន និងរូបថតរបស់លោក Sunny Burns ដែលអង្គុយដោះអាវ និងពាក់វែនតា ត្រូវបានគេកាត់ត និងបង្ហាញពេញបណ្ដាញ​អ៊ីនធើណែត ដូច្នេះហើយទើបធ្វើឲ្យលោកចូលខ្លួន ទៅបំភ្លឺដើម្បីគេចផុតការសង្ស័យ។

តាមការបញ្ជាក់ពីប៉ូលិសថៃ បានឲ្យដឹងថា តារាអូស្រ្តាលីនេះ មិនមែនអាជ្ញាធរថៃតាមចាប់នោះ (មិនមែនអ្នកបំផ្ទុះគ្រាប់បែកទេ) គឺតាមចាប់អ្នកដែលបង្ហាញមុខនៅក្នុងកាមេរ៉ាសុវត្ថិភាព។

យោងតាម Instagram របស់លោក Sunny Burns បានបង្ហាញថា លោកចូលខ្លួនបំភ្លឺ ព្រោះលោក​ចង់​បង្ហាញភាពស្អាតស្អំ ហើយលោកក៏បានភស្ដុតាងបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុ លោកគឺមិនបាននៅ​កន្លែងនោះទេ ពោលគឺលោកកំពុងតែនៅក្លឹបហាត់ប្រាណ ព្រមទាំងមានវីដេអូបញ្ជាក់​ទៀតផង៕