(ភ្នំពេញ)៖ ផែនទីរបស់ UN និងផែនទីដែលរាជរដ្ឋាភិបាល បានប្រើប្រាស់គឺដូចគ្នា តាមរយៈការផ្ទៀងផ្ទាត់នៅចំពោះមុខ អ្នកសារព័ត៌មាន និងមន្ត្រីរបស់ UN ។ លោក វ៉ា គីមហុង ទេសរដ្ឋមន្ត្រី «គ្មានអ្វី ខុសប្លែកពីអ្វី ដែលគណៈកម្មាធិការព្រំដែនចម្រុះបានធ្វើ និងកំពុងធ្វើនោះទេ» នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី។

សូមជំរាបថា ផែនទីដើមរបស់ខ្មែរទាំង១៨ផ្ទាំង ដែលដាក់ប្តឹងទៅអង្គការសហប្រជាជាតិ (អ.ស.ប) ពីការទម្លាក់គ្រាប់បែក និងការឈ្លានបូរណភាពទឹកដី ពីសំណាក់ទាហានអាម៉េរិកាំង និងវៀតណាមខាងត្បូង ក្នុងអំឡុងសង្រ្គាមទសវត្សរ៍ឆ្នាំ៦០នោះ ត្រូវបានប្រគល់ដល់ដៃមន្រ្តីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ របស់កម្ពុជា (កំពុងប្រព្រឹត្តិនៅវិមានសន្តិភាព) ហើយនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ នៅវិមានសន្តិភាព៕