(ភ្នំពេញ)៖​ លោក ប៉ា សុជាតិវង្ស ​អភិបាលរាជធានីភ្នំពេញ ​បានលើកឡើងថា ចាប់ពីឆ្នាំ២​​០១៦ទៅ សាលារាជធានីភ្នំពេញ នឹងបិទមិនឲ្យមានចំណត​រថយន្តក្រុង នៅក្នុង​រាជធានីភ្នំពេញនោះទេ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងបង្កើនសណ្តាប់ធ្នាប់ទីក្រុង ​ឱ្យកាន់តែល្អប្រសើរថែមទៀត ។

លោក ប៉ា សុជាតិវង្ស បានថ្លែងបែបនេះ នៅកិច្ចប្រជុំ​ជាមួយមន្រ្តីជំនាញ​​ពាក់ព័ន្ធនឹង បញ្ហា​រថយន្ត​ធំៗ​ឆ្លង​កាត់និងចេញចូលក្រុង​ នៅសាលាប្រជុំសាលា​រាជធានីភ្នំពេញ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ ។

លោកបានព្រមានឱ្យឲ្យក្រុមហ៊ុន​ដឹកជញ្ជូនតាមរថយន្តក្រុង ​ឬរថយន្តធំរកចំណតក្រៅក្រុង ឲ្យ​ហើយទៅ​ ព្រោះចាប់ពីឆ្នាំ២០១៦​ ​សាលារាជធានីភ្នំពេញ​បិទហើយ៕