(អេហ្ស៊ីប)៖ សំឡេងដែលថតបាននៅមុនពេលយន្តហោះរុស្ស៊ី AirbusA321 ធ្លាក់នៅក្នុងប្រទេសអេហ្ស៊ីប ស្លាប់មនុស្ស ២២៤នាក់ កាលពីថ្ងៃទី៣១ ខែតុលា ត្រូវបានអាជ្ញាធប្រគល់ទៅឲ្យអ្នកវិភាគដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែរដ្ឋាភិបាលអេហ្ស៊ីប មិនបានបង្ហើបឲ្យដឹងពីលទ្ធផលស្រាវជ្រាវកន្លងមកឡើយ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា៕