(ភ្នំពេញ)៖ បន្ទាប់ពីបង្ហាញខ្លួន នៅក្នុងទីផ្សារប្រទេសកម្ពុជា និងទទួលបានការគាំទ្រជាច្រើនរួចមក ពីសំណាក់អ្នកប្រើប្រាស់ ពេលនេះក្រុមហ៊ុន OPPO បានបន្តផលិចចេញនូវ ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ម៉ូដែលថ្មីមួយទៀតហើយ គឺ OPPO Mirror 5។

ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានផលិតឡើង ដើម្បីបំពេញតាមតម្រូវការ អ្នកប្រើប្រាស់ក្នុងសម័យទំនើបនេះ ហើយខាងក្រោមនេះ យើងនឹងមកតាមដានបន្ត ចង់ដឹងថា តើទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីនេះ មានអ្វីដែលពិសេសខ្លះ សម្រាប់ប្រើប្រាស់។

ជាដំបូងសូមនាំអារម្មណ៌ប្រិយមិត្តទាំង មកមើលទៅលើការរចនារូបរាងរបស់ OPPO Mirror 5 ត្រូវបានរចនារូបរាងឡើង ប្រកបដោយភាពទាន់សម័យ សាកសមសម្រាប់ការប្រើប្រាស់ ប្រកបមានភាពស៊ីវីល័យ មិនធម្មតាផងដែរ។

រូបរាងទាំងមូលមានរាងស្តើង សំបកខាងក្រោយជាជ័រទន់ធន់ ងាយស្រួលក្នុងការដោះចេញ ប៉ុន្តែមិនអាចដោះថ្ម ចេញបាននោះទេ និងមានរំលេចនូវកាមេរ៉ា និងអំពួលហ្លាស នៅចុងខាងលើ អក្សរ OPPO នៅកណ្តាល  និងឧបាល័របំពងសម្លេង ខាងមុខមានអេក្រង់ពណ៌ខ្មៅ លាតសន្ថឹងដោយកញ្ចក់ថ្លា សម្រាប់ការប៉ះថាច់ បានយ៉ាងរលូន ជុំវិញអេក្រង់មានពណ៌សព័ទ្ធជុំវិញ ខាងលើអេក្រង់មានកាមេរ៉ាមុខ ស៊ែនស័រ និងឧបាល័រស្តាប់ការសន្ទនា ខាងក្រោមមានប៊ូតុង បញ្ជាចំនួនបី គឺប៊ូតុងហ៊ូមស្គ្រីន អមសងខាងដោយប៊ូតុង ត្រឡប់ក្រោយ និងប៊ូតុងកំណត់មុខងារមួយចំនួន ទៀតរបស់ទូរស័ព្ទ។

កែមជុំវិញស្រោបដោយ អាលុយមីញ៉ូមអមដោយអ៉ីណុកថ្លាចាំងភ្នែក យ៉ាងស្រស់ស្អាត និងមានប៊ូតុងចាក់សោរ និងបិតបើកទូរស័ព្ទ នៅផ្នែកខាងឆ្វេង ប៊ូតុងឡើងចុះសម្លេង នៅខាងស្តាំ ខាងលើមានរន្ធដោតកាស និងស៊ែនស័របញ្ជាឧបករណ៌អេឡិចត្រូនិច រីឯខាងក្រោមមានរន្ធ USB សម្រាប់ការសាកថ្ម និងចម្លងទិន្នន័យ។

សូមជម្រាបថា OPPP Mirror 5 អាចប្រើប្រាស់ស៊ីមកាត បានដល់ទៅពីរ គឺប្រភេទ Nano-Sim និងប្រភេទ Micro-Sim។

មកដល់ចំណុចអេក្រង់ ក៏ជាចំណុចសំខាន់មួយ ដែលអ្នកប្រើប្រាស់ទាំងអស់ តែងតែបារម្មណ៌ ប៉ុន្តែសម្រាប់អេក្រង់របស់ OPPO Mirror 5 មិនធ្វើឲ្យលោកអ្នកខកបំណងនោះឡើយ ដោយមានបំពាក់មក ជាមួយអេក្រង់ថាច់ស្គ្រីនទំហំ 5.0 អ៉ីងប្រភេទ IPS LCD មានសមត្ថភាពក្នុងការបង្ហាញ ចេញនូវកម្រិតរូបភាព បានយ៉ាងច្បាស់ Full HD តែម្តង ជាពិសេសជាមួយនឹងការប៉ះថាច់ បានយ៉ាងរលូនជានិច្ច មិនតែប៉ុណ្ណវាក៏អាចបំពេញ នូវការកម្សាន្តរបស់អ្នកប្រើប្រាស់ បានយ៉ាងពេញលេញដូចជា ការលេងហ្គេម ការទស្សនាវីដេអូកម្សាន្ត និងការប្រើប្រាស់កម្មវិធីទំនាក់ទំនង បណ្តាញសង្គមបាន យ៉ាងងាយស្រួល។

ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយនេះ ត្រូវបានបំពាក់មកជាមួយ កាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល អមដោយអំពួលហ្លាស មានសមត្ថភាពក្នុងការចាប់យករូបភាព បានយ៉ាងច្បាស់ត្រជាក់ភ្នែក ហើយវាក៏មានកាមេរ៉ាខាងមុខទំហំ 5 មេហ្គាផងដែរ ដែលអាចចាប់យករូបភាព បានកាន់តែច្បាស់ជាមួយនឹងមុខងារ Selfie (Beauty Face) ដែលពិសេសបំផុត សម្រាប់អ្នកដែលតែងនិយម ការថតរូបខ្លួនឯងបែបនេះ។

ងាកមកមើលការថតវិដេអូនៅលើកាមេរ៉ារបស់ Mirror 5 វិញម្តង សូមបញ្ជាក់ផងដែរថា ស្មាតហ្វូនស៊េរីថ្មីនេះ បំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល ដែលវាមានសមត្ថភាពក្នុងការចាប់យករូបភាពបានច្បាស់ ចំណែកឯការថតវីដេអូវិញក៏មិនអន់ដែរ វាមានសមត្ថភាពក្នុងការថតវូដេអូបានកម្រិត Full HD 1080p តែម្តង ហើយលោកអ្នកក៏អាចកំណត់មុខងារថតបានពីរយ៉ាងផងដែរគឺ Normal photography និង Time-Lapse។

ផ្នែករឹងសំខាន់ៗមួយចំនួនទៀត ដែលជួយឲ្យទូរស័ព្ទស្មាតហ្វូនមួយនេះ ដំណើរការទៅបានកាន់តែរលូន និងរហ័សទាន់ចិត្ត ដែលមានដូចជា បន្ទះឈីប ហើយ NEO 5 ស៊េរីថ្មីនេះត្រូវបានបំពាក់ ប្រើប្រាស់ជាមួយនឹងបន្ទះឈីប ប្រភេទ Qualcomm MSM8916 Snapdragon 410 ជាមួយនឹងអង្គគណនាចំនួន បួនគ្រាប់ QuadCore Cortex-A53 ល្បឿន 1.2 GHz និងប្រើប្រាស់អង្គក្រាហ្វិចប្រភេទ Adreno 306 នៅមិនទាន់អស់វាក៏មានអង្គចងចាំ RAM ទំហំ 2GB និងមានទំហំផ្ទុកស្រាប់រហូតដល់ទៅ 16GB ឯណ្ណោះ ហើយវាក៏អាចដាក់បន្ថែម មេម៉ូរីកាតប្រភេទ microSD បានរហូតដល់ 128GB ថែមទៀតផងដែរ ដូច្នេះ លោកអ្នកនៅតែអាចបន្តប្រើប្រាស់ បានកាន់តែលឿន រហ័សទាន់ចិត្តតែម្តង។ មិនតែប៉ុណ្ណោះវាក៏មានថ្មប្រភេទ Li-Po 2420 mAh ដែលអាចឲ្យលោកអ្នកប្រើប្រាស់ ទូរស័ព្ទបានកាន់តែយូរផងដែរ។

មកដល់ចំណុចដ៏ពិសេស ដែលគ្រប់ម៉ូដែល ទូរស័ព្ទស្មាតហ្វូនទាំងអស់ មិនអាចខ្វះបាន នោះគឺប្រព័ន្ធប្រតិបត្តិការ យ៉ាងណាមិញ OPPO Mirror 5 ត្រូវបានបំពាក់ឲ្យដំណើរការ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី Android Lollipop 5.1 ដែលកំពុងតែទទួល បានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ទូទាំងពិភពលោក។ ជាមួយនឹងការដាក់ឲ្យ ដំណើរការជាមួយនឹងប្រព័ន្ធ ប្រតិបត្តិការដ៏ពិនិយមនេះដែរ ស្មាតហ្វូនស៊េរីថ្មីនេះ ក៏ត្រូវបានបំពាក់មកជាមួយនូវអ៉ីនធើហ្វេស ដ៏ទាក់ទាញប្រភេទ Color OS v2.1 ដែលអាចបង្ហាញចេញមកជាមួយ នូវទម្រង់កម្មវិធីយ៉ាងស្រស់ស្អាត មានភាពទាក់ទាញមិនធម្មតា ដែលអាចឲ្យលោកអ្នកលេងស្តាយ បានច្រើនបែបតាមចិត្តលោកអ្នកផងដែរ។ មិនតែប៉ុណ្ណោះវាក៏មានភ្ជាប់ មកជាមួយនូវមុខងារ ក៏ដូចជាកម្មវិធីដែលពិសេសៗ សម្រាប់ប្រើប្រាស់ផងដែរ៕