(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក Francois Hollande បានប្រកាសជាផ្លូវការថា ការប្រហារនៅកណ្ដាលទីក្រុងប៉ារីសគឺជាទង្វើរបស់ក្រុម ISIS ហើយថែមទាំងបានហៅការវាប្រហារនេះថា «ជាទង្វើនៃសង្គ្រាម» នេះបើយោងតាមការចេញផ្សាយរបស់ BBC និង CNN នៅមុននេះបន្ដិច។
គួរបញ្ជាក់ផងដែរថា មានករណីបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក នៅកន្លែងសាលប្រគុំតន្ត្រី Bataclan ព្រមទាំងភោជនីយដ្ឋាន, ក្លឹបកម្សាន្ត និងកន្លែងជាច្រើនជុំវិញទីក្រុងប៉ារីស ដែលមកដល់ពេលនេះមានមនុស្សស្លាប់ចំនួន ១២៨នាក់ និងរបួស ៩៩នាក់៕